ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦២២នាក់, ជាសះស្បើយ ៤៧៣នាក់, ស្លាប់ចំនួន ១៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦២២នាក់, អ្នកជំងឺចំនួន ៤៧៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១៤នាក់ ។

គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៤,៧១៦នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៧,៧០០នាក់, ស្លាប់សរុបចំនួន ២,១២៣នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner