ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO ធ្វើដំណើរទស្សនកិច្ចនៅកាន់ចិន សំដៅជួយជ្រោមជ្រែងប្រឆាំងនឹងវីរុសកូរ៉ូណា

ចិន៖ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូ អាដាណម ហ្គេប្រេយែស៊ូស នៅថ្ងៃទី២៦ខែមករានេះបានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ចិន ក្នុងគោលបំណងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមជំនាញសុខាភិបាលចិន ដើម្បីជួយគាំទ្រដល់ការឆ្លើយតបចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា ហើយអង្គការ WHO នឹងបង្កើនភាពជាដៃគូជាមួយចិន ក្នុងការប្រយុទ្ធប្រឆាំងវីរុសនេះឲ្យកាន់តែមានប្រសិទ្ធភាព ។

ស្របពេលជាមួយគ្នានោះដែរ លោក ហ្គេប្រេយែស៊ូស បានអះអាងថា ទីភ្នាក់ងាររបស់អង្គការសុខភាពពិភពលោកកំពុងធ្វើការងារ២៤ម៉ោងក្នុងមួយថ្ងៃ និង ០៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួយដល់ប្រទេសចិន ចំពោះមុខការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ។

ប្រមុខដឹកនាំអង្គការសុខភាពពិភពលោករូបនេះបានបន្ថែមទៀតថា អង្គការ WHO ក៏តែងតែធ្វើការបញ្ចេញរបាយការណ៍ថ្មីៗយ៉ាងឆាប់រហ័សទៅកាន់បណ្តាប្រទេសនានានៅទូទាំងពិភពលោក អំពីការវិវឌ្ឍនៃវីរុសកូរ៉ូណាផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner