នាយករដ្ឋមន្រ្តីចិនចុះត្រួតពិនិត្យការងារដោយផ្ទាល់នៅទីក្រុងវូហាន ដើម្បីជំរុញបង្កើនការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង មានបំណងចង់ធ្វើដំណើរទៅកាន់ទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន នៅថ្ងៃទី២៧ ខែមករានេះ ដើ ម្បីចុះធ្វើអធិការកិច្ច និងផ្តល់អនុសាសន៍ឱ្យខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ។
ស្របពេលជាមួយគ្នានេះដែរ លោក លី ខឺឈាង ក៏បានធ្វើដំណើរទស្សនកិច្ចទៅសួរសុខទុក្ខអ្នកជម្ងឺ និង ក្រុមគ្រូពេទ្យផងដែរ បន្ថែមលើនេះ លោក លី ថែមទាំងបានជម្រុញឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ផ្តោតអាទិភាពខ្ពស់ដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជាន ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីចិនរូបនេះក៏បានធ្វើការអំពាវនាវអោយមានការអនុវត្តយ៉ាងតឹងរ៉ឹងបំផុត ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាផងដែរ ៕ធ.ដ