ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅសហរដ្ឋអាមេរិក បន្តកើនឡើងដល់៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៨០នាក់

សហរដ្ឋអាមេរិក៖ រហូតមកទល់ពេលនេះ មនុស្សសរុប០៥នាក់ហើយត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (2019-nCoV) ហើយពួកគេទាំងនោះសុទ្ធតែបានធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុង វូហាន ភាគកណ្តាលប្រទេសចិន ។

មជ្ឈមណ្ឌលបង្កា និងគ្រប់គ្រងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) បានលើកឡើងថា អ្នកឆ្លងវីរុសទី៥ ត្រូវបានរកឃើញនៅរដ្ឋ អារីហ្សូណា ហើយបើតាមមន្ត្រីជាន់ខ្ពស់ CDC ស្ថានការណ៍បច្ចុប្បន្ននេះ គឺវាមិនទាន់បង្កការគំរាមកំហែងទៅដល់សាធារណៈជនទូទាំងសហរដ្ឋអាមេរិកនោះឡើយ ។

ទន្ទឹមគ្នា ប្រទេសចិនបានធ្វើការរៀបចំឯកសារពាក់ព័ន្ធ និង បានផ្តល់ជំនួយចាំបាច់ ក៏ដូចជាងាយស្រួលសម្រាប់សហរដ្ឋអាមេរិក ដើម្បីជម្លៀសខ្លួនមន្រ្តីការទូត និងពលរដ្ឋអាមេរិកចេញពីទីក្រុងវូហាន ជាទីដែលវីរុសបានផ្ទុះឡើងដំបូង និង កំពុងរីករាលដាលយ៉ាងអាក្រក់ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហូរ ឈន់យីង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាដែលបាននិងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសចិននោះ បានធ្វើឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់៨០នាក់ និង ២.៧៦១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner