គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ-១៩ ជាង១១.៥លាននាក់ ស្លាប់ជាង ២៥.៣ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៥៣១,៦៧១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៣,៤៤៤នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩២,៦៩៥នាក់ (ស្លាប់ ១៤០,៦៣៤នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៣៨៥,៦១៦នាក់ (ស្លាប់ ៣៦,៩៣៤នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១១២,១៧៥នាក់ (ស្លាប់ ២៣,៧៤៤នាក់)
  • ថៃ ឆ្លងចំនួន ១,៤៨៩,១៨៦នាក់ (ស្លាប់ ១៥,៤៦៩នាក់)
  • វៀតណាម ឆ្លងចំនួន ៦៩៥,៧៤៤នាក់ (ស្លាប់ ១៧,៣០៥នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៨,១៥៨នាក់ (ស្លាប់ ១៧,១២៩នាក់)
  • កម្ពុជា ឆ្លងចំនួន ១០៤,៧១៦នាក់ (ស្លាប់ ២,១២៣នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៧៨,៧២១នាក់ (ស្លាប់ ៦២នាក់)
  • ទ្បាវ ឆ្លងចំនួន ១៩,៣៩៩នាក់ (ស្លាប់ ១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ៥,២៦១នាក់ (ស្លាប់ ២៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner