អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៩លាន៨១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧១ម៉ឺននាក់ និងជាសះស្បើយ២០៦លាន៤៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៩លាន៨១ម៉ឺន៩ពាន់៧២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៧១ម៉ឺន៣ពាន់៤២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៦លាន៤៩ម៉ឺន៦ពាន់៨៨៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៣លាន១០ម៉ឺន៧ពាន់៦២៨នាក់ ស្លាប់ចំនួន៦៩ម៉ឺន៤ពាន់៦១៩នាក់ និងជាសះស្បើយចំនួន៣២លាន៦៧ម៉ឺន៥ពាន់៩៨២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៥០ម៉ឺន២ពាន់៧៤៤នាក់ ស្លាប់៤៤ម៉ឺន៥ពាន់៤១៦នាក់ និងជាសះស្បើយ៣២លាន៧៤ម៉ឺន២ពាន់៥៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន២៤ម៉ឺន៧ពាន់៦៦៧នាក់ ស្លាប់ចំនួន៥៩ម៉ឺន១ពាន់៣៤នាក់ និងជាសះស្បើយ២០លាន២៨ម៉ឺន២៩៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner