សហរដ្ឋអាមេរិកនឹងប្រកាសដំណឹងល្អជុំវិញការបរិច្ចាគទឹកប្រាក់ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

យូអិន មន្ត្រីអង្គការសហប្រជាជាតិបាននិយាយ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំបិទទ្វាររវាងប្រទេសនានា ដែលជាផ្នែកមួយនៃកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាស “ដំណឹងល្អ” ជុំវិញការបរិច្ចាគទឹកប្រាក់ទៅក្នុងគោលដៅរៃអង្គាសរួមឲ្យបាន១០០ពាន់លានដុល្លារ ដើម្បីគាំទ្រពិភពលោកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចអត្ថាធិប្បាយជាលើកដំបូង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងនាមជាមេដឹកនាំសហរដ្ឋអាមេរិក នាថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយសម្រាប់កិច្ចប្រជុំបិទទ្វារកាលពីថ្ងៃចន្ទម្សិលមិញ រៀបចំឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នោះ គឺមានលោក ចន ឃែរី ដែលជាប្រេសិតទទួលបន្ទុកផ្នែកអាកាសធាតុរបស់សេតវិមានជាអ្នកចូលរួម។

នៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ បានចែងថា ប្រទេសអភិវឌ្ឍនានាបានប្តេជ្ញារៃអង្គាសប្រាក់ឲ្យបាន ១០០ ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០តទៅ ដើម្បីគាំទ្រដល់ប្រទេសក្រីក្រនានា ក្នុងដោះស្រាយផលប៉ះពាល់ បង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២១នេះ ទឹកប្រាក់ប្រមាណតែ ២០ពាន់លានដុល្លារប៉ុណ្ណោះ ទើបត្រូវបានបរិច្ចាគ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner