សហរដ្ឋអាម៉េរិក បារាំង និង ជប៉ុនត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុងរបស់ចិនដែលផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃទី២៦ ខែមករានេះ កំពុងរៀបចំយន្តហោះឈ្នួលមួយ ដើម្បីនាំពលរដ្ឋ និងអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងវូហានរបស់ចិន ដែលជាទីតាំងស្នូលនៃការផ្ទុះវីរុសផ្លូងដង្ហើមថ្មីកូរ៉ូណា  ។

យន្តហោះមួយដែលអាចដឹកមនុស្សបាន២៣០នាក់ នឹងដឹកអ្នកការទូតមកពីស្ថានកុងស៊ុលអាម៉េរិក និងពលរដ្ឋអាម៉េរិកទាំងអស់ រួមទាំងសមាជិកគ្រួសាររបស់គេ ។ ទន្ទឹមគ្នា បារាំងក៏មានផែនការជម្លៀសជនជាតិបារាំងដែលជាប់នៅក្នុងទីក្រុង វូហាន ផងដែរ រីឯរុស្ស៊ីកំពុងពិភាក្សាជាមួយចិនអំពីការជម្លៀសពលរដ្ឋរបស់ខ្លួនដែរ ។

ដោយឡែកនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បាននិយាយនៅថ្ងៃទី២៦ ខែមករានេះដែរថា លោកក៏បានត្រៀមរៀបចំដឹកជនជាតិជប៉ុនពីទីក្រុងវូហានរបស់ចិនមកកាន់ប្រទេសវិញផងដែរ ។ លោក អាបេ បានប្រាប់អ្នកយកព័ត៌មានថា ជនជាតិជប៉ុនណាដែលមានបំណងចង់ឱ្យគេជម្លៀសនោះ នឹងត្រូវដឹកចេញតាមយន្តហោះឈ្នួល ហើយថា លោកបានពិភាក្សាជាមួយអាជ្ញាធរចិនអំពីផែនការជម្លៀសមនុស្សនេះ និង មន្ត្រីជប៉ុនកំពុងធ្វើការត្រៀមជម្លៀសមនុស្ស ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner