ចំនួនអ្នកស្លាប់កើនដល់៣៥នាក់ និងរបួស១.៦០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកនៅតួកគី
អត្ថបទដោយ៖
Kien Sereyvuth
តួកគី៖ ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់៣៥នាក់ និងមនុស្ស១.៦០០នាក់ផ្សេងទៀតបានទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិកទ័រវាយប្រហារនៅតំបន់ភាគខាងកើតប្រទេសតួកគី កាលពីល្ងាចថ្ងៃទី២៤ ខែមករានេះ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់នៅជិតទីក្រុង Sivrice ខេត្ត អេឡាហ្សីក ជាទីដែលគ្រោះរញ្ជួយដីដ៏កក្រើកនេះបានកើតឡើង ។
សូមរំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ១៩៩៩ គ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតមួយ មានកម្រិត៧.៤រ៉ិកទ័របានផ្តាច់ជីវិតមនុស្សប្រមាណ១ម៉ឺន៧ពាន់នាក់ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានទ្វេដង នេះបើតាមសារព័ត៌មានចិន CGTN ៕ធ.ដ