Pfizerថា ខ្លួនមានប្រសិទ្ធភាពខ្ពស់ចំពោះកុមារ ចាប់ពី៥ឆ្នាំ
ក្រុមហ៊ុនវ៉ាក់សាំង Pfizer & BioNTech បានអះអាង កាលពីពេលថ្មីៗនេះ ថា វ៉ាក់សាំងខ្លួនមានសុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ចំពោះកុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ។
Pfizerថា ខ្លួននឹងធ្វើការសុំការអនុញ្ញាតពីអាជ្ញាធរនិយ័តកម្មនៅ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សហគម៍អឺរ៉ុប ដើម្បីប្រើប្រាស់វ៉ាក់សាំងសម្រាប់ចាក់ឱ្យកុមារអាយុចាប់ពី ៥ឆ្នាំដល់ ១១ឆ្នាំ ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់មួយនេះក៏កំពុងធ្វើការសិក្សាទៅលើវ៉ាក់សាំងសម្រាប់ចាក់ឱ្យកុមារដែលមានអាយុ ៦ខែផងដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ