រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយទឹកពិសាវីតាល់ចំនួន ១០០០កេស មីជាតិចំនួន ១០០០កេស ពីក្រុមហ៊ុន មីជាតិ

សៀមរាប ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយទឹកពិសាវីតាល់ចំនួន ១០០០កេស មីជាតិចំនួន ១០០០កេស ពីក្រុមហ៊ុន មីជាតិ សម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃឆ្លងជំងឺកូវីដ-១៩ និងការបិទខ្ទប់ដាក់ជាតំបន់ក្រហម តំបន់លឿងទុំ ក្នុងក្រុងសៀមរាប ក្រោមប្រធានបទ ខ្មែរដើម្បីខ្មែរ ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា អាជ្ញាធរខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងខិតខំប្រឹងប្រែងពន្យល់ណែនាំអប់រំជារឿយៗនូវវិធីសាស្ត្រនិងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ។

លោក បន្តថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ន ជម្ងឺឆ្លងកូវិដ.១៩ បាននិងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ។

ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន មីជាតិ តែងតែជួយ ចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈ កន្លងមកនេះ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner