ការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ ជជែកចុងក្រោយផ្តោតលើការរារាំងដំណើរការស៊ើបអង្កេតរបស់សភា

សហរដ្ឋអាមេរិក៖ ក្រុមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យរបស់អាមេរិក បានដាក់បង្ហាញរឿងក្តីរបស់ខ្លួន នៅថ្ងៃទី២៤ ខែមករានេះ ស្តីពីការរារាំងនៃការចោទប្រកាន់របស់សភាប្រឆាំងនឹងលោក  ដូណាល់ ត្រាំ នៅថ្ងៃចុងក្រោយនៃការជជែកដេញដោលក្នុងការជំនុំជម្រះជាប្រវត្តិសាស្រ្តរបស់ព្រឹទ្ធសភា ។
លោក Hakeem Jeffries ជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យម្នាក់ក្នុងចំណោម៧នាក់ដែលធ្វើជាអ្នកចាត់ចែងការជំនុំជម្រះនោះបាននិយាយថា លោក ដូណាល់ ត្រាំ បានព្យាយាមបោកប្រាស់… លោកត្រូវបានគេចាប់ ហើយបន្ទាប់មក លោកបានខិតខំធ្វើការបិទបាំង ។ លោក Jeffries បន្ថែមទៀតថា ក្រុមមន្រ្តីរបស់រដ្ឋបាលលោក ត្រាំ បានដឹងពីការប្រព្រឹត្តិមិនត្រឹមត្រូវរបស់លោកប្រធានាធិបតីកាលពីឆ្នាំទៅ ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការចោទប្រកាន់ដកហូតចេញពីដំណែងចំនួន២ ដែលចោទប្រកាន់លោកពីការរំលោភអំណាច នៃការកាន់ដំណែងជាប្រធានាធិបតី ហើយនឹងការរារាំងកិច្ចខំប្រឹងប្រែងរបស់សភា ដើម្បីស៊ើបអង្កេតសកម្មភាពរបស់លោកដែលទាក់ទិននឹងប្រទេសអ៊ុយក្រែន ។ លោក ត្រាំ ក៏រងការចោទប្រកាន់ពីការដាក់ការគាបសង្កត់លើអ៊ុយក្រែនឲ្យបើកការស៊ើបអង្កេតរឿងពុករលួយរបស់លោក ចូ បៃដិន ដែលជាគូប្រជែងដ៏សំខាន់ម្នាក់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner