ស្រ្តីម្នាក់នៅរដ្ឋ Chicago សហរដ្ឋអាមេរិក ក្លាយជាជនរងគ្រោះទី២ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី

សហរដ្ឋអាមេរិក៖ មន្រ្តីសុខាភិបាលអាមេរិកបានអះអាងពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីជាលើកទី២ ដែលបានកើតលើស្រ្តីម្នាក់រស់នៅក្នុងទីក្រុង Chicago ដែលបានធ្វើដំណើរទៅកាន់ទីក្រុងវូហាន ប្រទេសចិន ។
បើតាមសារព័ត៌មានចិន CGTN ស្រ្តីរូបនោះមានអាយុ៦០ឆ្នាំ និងបានវិលត្រឡប់មកពីប្រទេសចិន កាលពីថ្ងៃទី១៣ ខែមករាមកនេះ ដែលនៅអំឡុងពេលនោះ គាត់មិនបានបង្ហាញរោគសញ្ញាអ្វីនោះឡើយ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ស្រ្តីរូបនោះ បានហៅវេជ្ជបណ្ឌិតរបស់លោកស្រី ដើម្បីរាយការណ៍ពីអាការៈរោគរបស់ខ្លួន ។
សូមបញ្ជាក់ថា ករណីឆ្លងដំបូងនៃវីរុសផ្លូវដង្ហើមថ្មីនៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។ ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺបានបញ្ជាក់ថា ខ្លួនបាននិងកំពុងបើកការស៊ើបអង្កេតចំនួន៦៣ករណីផ្សេងទៀតនៅទូទាំងប្រទេស ខណៈករណីដែលអាចកើតមាននៃវីរុសកូរ៉ូណាប្រភេទថ្មីនេះបានរីករាលដាលពាសពេញពិភពលោក ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner