អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា ជារដ្ឋភេវរកម្ម ក្រោយប្រើពាក្យគំរាមកំហែងលើមេទ័ពកំពូលអ៊ីរ៉ង់ថ្មីរបស់ខ្លួន

អ៊ីរ៉ង់៖អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានរិះគន់ធ្ងន់ ៗជុំវិញការគំរាមកំហែងរបស់សហរដ្ឋអាមេរិកលើលោក អ៊ីស្មែល ហ្គាអានី ដែល ត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់ តែងតាំងជាមេបញ្ជាការកងអង្គភាព ឃ្យូដស៍ ថ្មីរបស់អ៊ីរ៉ង់ និងថា វោហាសាស្រ្តនេះ គឺជាការផ្សព្វផ្សាយជាផ្លូវការ និងបង្ហាញឱ្យឃើញដោយឥតលាក់លៀមនៃរដ្ឋភេវរកម្ម ។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ ថែមទាំងបានធ្វើការជម្រុញអោយសហគមន៍អន្តរជាតិថ្កោលទោសសហរដ្ឋអាមេរិក ដោយសំអាងថា ការបន្តនិន្នាការបែបនេះ អាចនឹងធ្លាក់លើមនុស្សគ្រប់គ្នាឆាប់ៗនេះ ឬទៅថ្ងៃអនា គត ។

ការអត្ថាធិប្បាយបែបនេះរបស់លោក Abbas Mousavi  ត្រូវបានធ្វើឡើងបន្ទាប់ពីតំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់លោក ប៊ីរយ៉ាន ហ៊ុក បានព្រមានថា មេទ័ពអ៊ីរ៉ង់ថ្មីនឹងមានវាសនាដូចលោក កាស្សេម សូឡៃមេនី បើហ៊ានសម្លាប់ពលរដ្ឋ ឬ កងទ័ពអាមេរិក ។

ទន្ទឹមគ្នានោះ លោក ប្រ៊ីយ៉ាន ហ៊ុក បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរាល់ការវាយប្រហារលើពលរដ្ឋ និង កងទ័ព ឬក៏ផលប្រយោជន៍អាមេរិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner