ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សា ការ ងារ ជា មួយ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ នៅ ព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ខាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ទើប បាន តែង តាំង ថ្មី។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប យ៉ាងរាក់ទាក់ និង អបអរសាទរចំពោះការតែងតាំងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បាន កត់ សម្គាល់ ពី ភាព រីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការធ្វើ កំណែ ទម្រង់ នានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈ
ការ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏មាន ស្ថាន បេសកកម្ម អចិន្រ្តៃយ៍ ប្រចាំអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយ ក្នុង ការ លើក កម្ពស់ វិស័យ ពាណិជ្ជកម្ម កម្ពុជា។
សហភាពអឺរ៉ុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយ
នានា ក្នុងវិស័យពាណិជ្ជកម្ម និងអប់រំ និងការអនុវត្តគម្រោងអភិវឌ្ឍផ្សេងៗ ដែលបានបង្កើតឱកាសការងារ
ជាច្រើន និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។
ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីភាពរីកចម្រើន និងសក្តានុពលរបស់ប្រទេសកម្ពុជា និងធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ និងជំនួយ
នានា ដូចជា គម្រោងគាំទ្រសមារណកម្មអាស៊ាន (Arise Plus) និងជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ប្តេជ្ញាថា នឹង បន្តកិច្ច សហការ យ៉ាង ជិត ស្និទ្ធ ដែលមានកន្លង មក រវាងកម្ពុជា និងសហភាពអឺរ៉ុប និងរួមគ្នាពង្រឹងវិស័យដ៏ទៃទៀត។