រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិតផ្សារចំនួន២ នៅស្រុកចំការលើ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវិជ្ជបណ្ឌិត ជា អ៊ាកឆាយ ប្រធានអូឌីនៃមន្ទីពេទ្យបង្អែកស្រុកចំការលើ បានប្រាប់ឱ្យដឹងថា ផ្សារចំនួន២ ត្រូវបានបិទជាបន្តបន្ទាប់ ទី១ផ្សារស្ពឺ ឃុំស្ពឺ សម្រេចបិទកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយបានរកឃើញអ្នកកើតកូវិដ១៩ ក្នុងផ្សារចំនួន ១៥នាក់ ដោយឡែកនៅផ្សារថ្នល់បែក ចំការលើ បានសម្រេចបិទនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានរកឃើញអាជីវករលក់ដូរឆ្លងជំងឺកូវិដ១៩ចំនួន ២៦នាក់ ក្នុងផ្សារនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ២០២១ សរុបអ្នកកើតជំងឺកូវីដក្នុងផ្សារមានចំនួន ៤១នាក់ ។
អជ្ញាធេខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ បានសំរេចបិទទាំងស្រុងផ្សារថ្នល់បែកដោយសារមានអ្នកជំងឺកូវីតកើតក្នុងផ្សារ ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាមពាក់ព័ន្ធនិងការរកឃើញអ្នកកើតជម្ងឺកូវិដនេះដែរ លោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ បានចាត់ឱ្យលោក ជា អ៊ាកឆាយ ប្រធានអូឌីស្រុកចំការលើ ធ្វើការជាបន្ទាន់ដើម្បីរកអ្នកពាក់ពន្ធ័ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតជម្ងឺកូវិដ១៩ នៅក្នុងផ្សារដើម្បីយកទៅធ្វើចត្តាឡីសក័ជៀសវាងមានការចំលងទៅអ្នកផ្សេងទៀត ៕ ដោយ លី ពៅ