ស្ត្រីឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតរបស់ប្រទេសអ៊ីស្លង់

ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​អ៊ីស្លង់​នា​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ឃើញ​ថា​ចំនួនអ្នក​ដែល​ជាប់​ឆ្នោត​សភា​អឺរ៉ុប​ភាគ​ច្រើន​ជា​ស្ត្រី​​​។សភា​ប្រទេសអ៊ីស្លង់​​មានចំនួន​​​៦៣​ អាសនៈ​ដែល​តម្រូវ​អោយ​មានអាសនៈ​ចំនួន​ ៣២​ យ៉ាង​តិច​សម្រាប់​កំណត់​រដ្ឋាភិបាល​ថ្មី។ ការ​រាប់​សន្លឹក​ឆ្នោត​ដំបូង​បាប​បង្ហាញ​ថា​មាន​បេក្ខជន​ជា​ស្ត្រី​​ចំនួន​ ៣៣​ នាក់​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន​ ៦៣​ អាសនៈ។

ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ស្ត្រី​ចំនួន​ ៣០ នាក់​ទទួល​បាន​អាសានៈ​នៅ​ក្នុង​សភា។ ទោះ​យ៉ាង​ណា​ ស្ទើរ​តែ​ ៤៨​ ភាគ​រយ​នៃ​ចំនួន​អាសនៈ​សរុប​បាន​បង្ហាញ​ពី​ភាគ​រយ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ដែល​មាន​ស្ត្រីជា​តំណាង​​នៅ​ក្នុង​សភា​។ នៅ​ទ្វីប​អឺរ៉ុប​ ស៊ុយអែត​ និង​ហ្វាំងឡង់​មាន​តំណាង​ស្ត្រី​តែ​ ៤៧​ ភាគ​រយ​និង​ ៤៦​ ភាគ​រយ​ប៉ុណ្ណោះ​នៅ​ក្នុង​សភា​។

អ៊ីស្លង់​ជា​កោះ​អាត្លង់ទិក​ខាង​ជើង​ដែល​មាន​ប្រជាជន​ប្រមាណ​ចំនួន​ ៣៧១០០០ នាក់​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​សមភាព​យេនឌ័រ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​ ១២​ ដែល​ដំណើរ​ការ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​។

សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​ លោក​ Olafur Hardarson បាន​និយាយ​បន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ថា​៖ «ការ​បោះ​ឆ្នោត​លើក​នេះ​អ្វី​ដែល​ជា​គួរ​អោយ​កត់​សម្គាល់​គឺ​ជ័យ​ជម្នះ​របស់​ស្រ្តី​» ។

គណបក្ស​ទាំង​បី​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្រ្តី​ អ្នក​ស្រី​ Katrin Jakobsdottir​ បាន​ឈ្នះ​អាសនៈ​សរុប​ចំនួន​ ៣៧​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​សប្តាហ៍​មុន​ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ទៅ​ការ​បោះ​ឆ្នោត​អាណាត្តិ​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ប្រទេស​អ៊ីស្លង់​ដែល​មាន​ចលនា​ឆ្វេង​បៃតង​របស់​នាយករដ្ឋមន្រ្តី​ លោក​ Katrin Jakobsdottir​ គណបក្ស​ឯករាជ្យ​អភិរក្ស​និយម​ និង​គណបក្ស ​Progressive​ កណ្តាល​បាន​និយាយ​មុន​ការ​បោះ​ឆ្នោត​ថា​ ពួក​គេ​នឹង​ចរចា​ស្តី​ពី​ការ​បន្ត​​កិច្ច​សហប្រតិបត្តិការ​ប្រសិន​បើ​ពួក​គេ​ទ​ទួល​បាន​សម្លេង​ភាគ​ច្រើន​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner