រដ្ឋបាលខេត្តសៀមរាប បន្តការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជា​ពល​រដ្ឋ ស្ថិតក្នុងតំបន់ក្រហមសរុប២ពាន់ ៦៧៨គ្រួសារ

គិតមកត្រឹមនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២១ ក្នុងយុទ្ធនាការផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅ ក្នុងភូមិ សង្កាត់ កំណត់ជាតំបន់ក្រហម ដើមី្បទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ បានផ្តល់ជូនបានចំនួនសរុប ២ពាន់ ៦៧៨គ្រួសារ ដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីនោះឡើយ ។  ក្នុងយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួប ការខ្វះខាត ក្នុងតំបន់ក្រហម ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិ គណៈអភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។  ក្នុងការរៀបចំធ្វើការ បែងចែកអំណោយជាគ្រឿងឧបភោគបរិភោគនេះ មានអង្ករ បន្លែគ្រប់មុខ និងគ្រឿងទេស ក្រោមវត្តមានរបស់ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ប្រាក់ សុភណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។

ឯកឧត្តម គុជ លីណា បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសម្រេចធ្វើការបិទខ្ទប់ និងកំណត់តំបន់ ក្រហម និងលឿងទុំ នៅមូលដ្ឋានភូមិ សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប និងភូមិ ឃុំ តាមបណ្តាស្រុកមួយចំនួន ក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរាលដាល ជម្ងឺកូវិដ១៩ នៅតាមសហគមន៍ ។ ដោយកត្តានេះហើយ  ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងជាអភិបាលខេត្តសៀមរាប បានបញ្ចេញ នូវស្បៀងអាហារ ដែលទទួលបានពីបងប្អូនសប្បុរសជន ក្នុង និងក្រៅខេត្ត ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្តបានបិទខ្ទប់ និងកំណត់ជាតំបន់ក្រហម      រយៈពេលពីរសប្តាហ៍នេះ ។  ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃមកនេះ ក្រុមការងារយើងបានចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម បានចំនួន២ពាន៦៧៨គ្រួសារ ព្រមទាំងបានសង្កត់ធ្ងន់ចំពោះក្រុមការងារចុះចែកអំណោយ នៅតាមភូមិ សង្កាត់គោលដៅទាំងអស់ ក្នុងការចុះចែកតាមខ្នងផ្ទះ មិនត្រូវពឹងផ្អែកអាជ្ញាធរភូមិសង្កាត់ទាំងស្រុងនោះឡើយ គឺធ្វើទៅតាមភាពជាក់ស្តែង ដោយមិនប្រកាន់បក្ខពួក គ្រួសារនិយមនោះឡើយ ដើមី្បជៀសវាងនូវបាតុភាពមិនល្អនៅពេលក្រោយ ។ ឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមការងារ និង ក្រុមដឹកជញ្ជូន គឺរួមគ្នាធ្វើការអប់រំដល់បងប្អូន ឲ្យគោរពប្រតិបត្តិ នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ។

លោក អ៊ុន ពាន់ អ្នកដឹកជញ្ជូនម៉ូតូរ៉ឺម៉ក់កង់បី ជាក្រុមអ្នកស្ម័ត្រចិត្តដឹកជញ្ជូនអំណោយរបស់រដ្ឋ         បាលខេត្ត ទៅចែកជូនប្រជាពលរដ្ឋតាមភូមិ សង្កាត់ កំពុងបិទខ្ទប់នៅក្នុងតំបន់ក្រហម ថា ចាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់ក្រហមមក ក្រុមរឺម៉ក់ម៉ូតូកង់បីរបស់ពួកគាត់ បានបម្រើសេវាដឹកជញ្ជូនដោយ ឥតគិតថ្លៃ និងចូលរួមចុះចែកអំណោយជូនបងប្អូនខ្វះខាតនៅតាមលំនៅដ្ឋាន ដោយមិនបានប្រកាន់ពីនិន្នាការនយោបាយអ្វើនោះឡើយ ឲ្យតែបងប្អូន​ជួបការខ្វះខាត ក្រុមការងារយើងបានផ្តល់ជូនទាំងអស់ ទោះបីមិនមានប័ណ្ណ ក្រ១,ក្រ២ក៏ដោយ ឃើញភាពខ្វះខាតគឺផ្តល់ជូនតែម្តង ៕  ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner