២៧ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ៨ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបាន ៣២៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដោយការនាំចេញជ័រកៅស៊ូមានជាង ១៩ម៉ឺនតោន កើនឡើង ៨% ឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៤ ៣៧៩ម៉ែត្រគូប – FN

២. ៨ខែ ឆ្នាំ២០២១ កម្ពុជានាំចេញចេកស្រស់ជាង ៣១ម៉ឺនតោន កើនឡើង ៥៦,៨% ទៅ ៤ ប្រទេស រួមមាន ចិន វៀតណាម ជប៉ុន និងសិង្ហបុរី ខណៈការនាំចេញគ្រាប់ពោតមានច៊ជាង ១៥ម៉ឺនតោន ថយចុះ ២១,៤% – រស្មីកម្ពុជា

៣. ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ទាញយករ៉ែមាសជាង ៥២២គីឡូក្រាម ពីគម្រោងវិនិយោគរបស់ខ្លួននៅតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បន្ទាប់ពីចាប់ផ្តើមដំណើរការជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍

៤. ផ្ទះជាង ៣ ០០០ខ្នង ក្នុងខេត្តឆៃយ៉ាភូមិ ភាគកណ្តាលប្រទេសថៃ បានរងជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតមានក្នុងរយៈពេល ១០០ឆ្នាំមកនេះ – Bangkok Post

៥. មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅទីក្រុងញូវយ៉ក បានបញ្ចប់កាលពីថ្ងៃទី២៧ កញ្ញា ដោយមិនមានសុន្ទរកថារបស់ក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន និងពួកយោធានៃប្រទេសមីយ៉ាន់ម៉ាឡើយ – UCA News

ads banner