ប្រធានគណបក្សនយោបាយ៣ប្រទេសកំពុងកាន់អំណាចពីកម្ពុជា, វៀតណាម និងឡាវជួបគ្នាក្នុងរដ្ឋធានីហាណូយ (Video Inside)
ប្រធានគណបក្សកាន់អំណាចនៃប្រទេសទាំង៣កម្ពុជា, វៀតណាមនិងឡាវ បានជួបគ្នានិងបានជួនដំណឹងទៅ វិញទៅមកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួនដើម្បីរក្សានូវគោលដៅសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។ ជំនួបរវាងប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោហ៊ុនសែន, អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀងភូជុង និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោកថងលូន ស៊ីស៊ូលីត បានជួបគ្នាកាលពីថ្ងៃទី២៦កញ្ញា ឆ្នាំ២០២១នៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជា ជនកម្ពុជា, មេដឹកនាំកំពូលនៃគណបក្សទាំង៣ ក្នុងជំនួបកំពូលនោះ បានពិគ្រោះយោបល់គ្នាអំពីកិច្ចកិច្ចសហ ប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាង មុខ
ហើយបានឯកភាពរួមគ្នាអំពីសារៈសំខាន់ នៃទំនាក់ទំនងជាប្រពៃណី, សាមគ្គីភាព, មិត្តភាព ស្អិតរមួត រវាងបក្សទាំងបីនៃប្រទេសទាំងបីផងដែរ។ មេដឹកនាំនៃគណបក្សទាំងបីប្រទេស បានឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តការដែលមានស្រាប់ និង បន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃ ប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕