ផ្សារក្រោមខេត្តកំពង់ឆ្នាំងលិចដោយជំនន់ទឹកភ្លៀង (Video Inside)
តំបន់មួយចំនួន ដែលស្ថិតនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម នៃខេត្ដកំពង់ឆ្នាំង បានរងការលិច គ្រាដែល ភ្លៀង បានធ្លាក់ជាប់ៗគ្នាទាំងថ្ងៃទាំងយប់ ។ មន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានថ្លែង ថា ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នានេះមក បានធ្វើឱ្យស្ថានភាពទឹកទន្លេសាប កាន់តែកើនឡើងប៉ុន្តែមិនទាន់ស្ថិត ក្នុងកម្រិតប្រកាសអាសន្ននោះឡើយ។
ប្រធានមន្ទីរធនធានទឹកដដែលបានថ្លែងនៅ ថ្ងៃទី២៧កញ្ញា នេះថា ស្ថាន ភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម មានកម្ពស់៦.៩៤ម៉ែត្រដែលខ្ពស់ជាងឆ្នាំទៅ។ បើប្រៀប ធៀប នឹង រយៈពេលដូចគ្នានាពេលនេះ កម្ពស់ទឹកទន្លេនាពេលនោះ មានកម្ពស់៥.៧០ម៉ែត្រ។ គួរបញ្ជាក់ ថា កម្ពស់ទឹ កទន្លេសាបដែលត្រូវប្រកាសឱ្យមានការប្រុងប្រយត្ន័ គឺកម្ពស់១១ ម៉ែត្រ ៕