ច្រកទឹកអូរទាំង៤នៅព្រំដែនខេត្តបន្ទាយមានជ័យត្រូវទឹកហូរពីថៃធ្លាក់មកដល់ហើយ (Video Inside)

ច្រកអូរចំនួន៤ក្នុងខេត្តបន្ទាយមានជ័យដែលស្ថិតជាប់ព្រំដែនថៃ ត្រូវបានទឹកហូរពីប្រទេសថៃឆ្លងកាត់ចូលមក ក្នុងទឹកដីកម្ពុជានៅថ្ងៃនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមអំពីផលប៉ះពាល់ឬការរងគ្រោះថ្នាក់ណាមួយ នោះទេ។

ច្រកអូរទាំង៤ដែលទឹកបានហូរមកពីប្រទេសថៃដែលកំពុងរងជំនន់ទឹកភ្លៀងនោះ រួមមានអូរល្ងុង នៃ ក្រុងប៉ោយប៉ែត, អូរបីជាន់នៃស្រុកអូរជ្រៅ, អូរកំបុតនៃស្រុកថ្មពួក និងអូរច្រកក្បាលស្ពាននៃស្រុកម៉ាឡៃ។ សេច

ក្តីរាយការណ៍គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទីទី២៧កញ្ញា, កំពស់ទឹកនៅអូរល្ងុងមានកំពស់៤សង្ទីម៉ែត្រ, ច្រកអូរបីជាន់ មានកំពស់៣សង្ទីម៉ែត្រ, អូរកំបុតកម្ពស់៣សង្ទីម៉ែត្រនិងច្រកអូរក្បាលស្ពានកម្ពស់៦សង្ទីម៉ែត្រ។ ខេត្តបន្ទាយមាន ជ័យគឺជាខេត្តដែលកំពុងរងប៉ះពាល់នឹងជំនន់ទឹកភ្លៀងខ្លាំងជាងគេក្នុងចំណោមបណ្តាខេត្តដែលជាប់ព្រំដែនថៃ នាពេលនេះ។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២៦កញ្ញា​​​​​​​​, ខេត្តបន្ទាយ មានជ័យមានក្រុងនិងស្រុកចំនួន៦ហើយដែលបានប៉ះទង្គិចដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។ សេចក្តីរាយ

ការណ៍បន្តថាក្នុងចំណោមក្រុង-ស្រុក ទាំង៦ដែលស្មើនឹង៣០ឃុំ-សង្កាត់, មានពលរដ្ឋប៉ះពាល់ចំនួន  ៦,៦៨៦ គ្រួសារ និងដោយឡែកបានជម្លៀសពលរដ្ឋ៧៣៦គ្រួសាររួចរួចហើយទៅកាន់ទីទួលសុវត្ថិភាព។ ទន្ទឹម នឹងនេះ ស្រូវក្នុងស្រែដែលបានលិចមានចំនួន៥ពាន់ហិកតានិងដំណាំរួមផ្សំដែលបានលិចទឹកមានចំនួន៣០៩ ហិកតា ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner