រដ្ឋបាលខេត្តសៀមរាបបន្តដាក់តំបន់មួយបិទខ្ទប់ថែមទៀត (Video Inside)

រដ្ឋបាលខេត្តសៀមរាប បានកំណត់ផ្នែកខ្លះនៃឃុំចំនួន ២ នៃស្រុកប្រាសាទបាគង ជាតំបន់ក្រហម រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃនេះទៅ នៅទន្ទឹមនឹងស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ក្នុងខេត្តទេសចរណ៍មួយនេះនៅមិនទាន់ បានស្ងប់នៅ ឡើយនោះទេ ។

យោងតាមរដ្ឋបាលខេត្ត, ឃុំចំនួន២នៃស្រុកប្រាសាទបាគង ដែលនឹងត្រូវកំណត់ ជាតំបន់ក្រហមនោះ គឺក្នុងភូមិសាស្រ្តភូមិដូនទាវ នៃឃុំរលួស និងភូមិតាប្រាក់ នៃឃុំមានជ័យ ដែលការកំណត់ ពេលរយៈពេល១សប្តាហ៍នោះ និងមានសុពលភាពរហូតដល់ថ្ងៃទី០៣ តុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ ។

ខេត្តសៀមរាបចាប់តាំងពីថ្ងៃទី២២កញ្ញានោះមក បានដាក់ចេញនូវបំរាមគោចរនៅ ក្នុងខេត្ត និងបានបិទផ្សារចំនួន២ថែមទៀតនៅក្នុងស្រុកសូទ្រនិគមនិងស្រុកបន្ទាយស្រីដោយសារតែការ ផ្ទុះ ឆ្លងកូវីដ១៩ និងឃុំចំនួន៦ទៀតក្នុងស្រុកពួក ក៏ត្រូវបានបិទខ្ទប់ផងដែរ។

នៅថ្ងៃទី២៣, ២៤និង២៥កញ្ញា រដ្ឋបាលខេត្តបានបន្តដាក់សង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ជាតំបន់ក្រហម និងតំបន់លឿង ទុំ, និងកំណត់យក ផ្នែកខ្លះ នៃឃុំជីក្រៃង និងឃុំវ៉ារិន នៃស្រុកវ៉ារិន ធ្វើជាតំបន់ ក្រហមផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner