គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ-១៩ ជាង១១.៩លាននាក់ ស្លាប់ជាង ២៥.៩ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៩៥៣,៧៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៩,៨៧៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០៩,៤០៣នាក់ (ស្លាប់ ១៤១,៥៨៥នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៥០៩,១៧៧នាក់ (ស្លាប់ ៣៧,៤៩៤នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២០៩,១៩៤នាក់ (ស្លាប់ ២៥,៦៩៥នាក់)
- ថៃ ឆ្លងចំនួន ១,៥៧១,៩២៦នាក់ (ស្លាប់ ១៦,៣៦៩នាក់)
- វៀតណាម ឆ្លងចំនួន ៧៦៦,០៥១នាក់ (ស្លាប់ ១៨,៧៥៨នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥៩,៤៣៦នាក់ (ស្លាប់ ១៧,៥៨៣នាក់)
- កម្ពុជា ឆ្លងចំនួន ១០៩,៩២៦នាក់ (ស្លាប់ ២,២៦១នាក់)
- សិង្ហបុរី ឆ្លងចំនួន ៨៩,៥៣៩នាក់ (ស្លាប់ ៨០នាក់)
- ទ្បាវ ឆ្លងចំនួន ២២,៤៤១នាក់ (ស្លាប់ ១៦នាក់)
- ព្រុយណេ ឆ្លងចំនួន ៦,៧០០នាក់ (ស្លាប់ ៣៨នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕