កិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការរៀបចំកម្មវិធី ឧត្តមភាពលើកទី២
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា បានដឹកនាំសហការី និងក្រុមការងារ រៀបចំកម្មវិធីឧត្តមភាពលើកទី២ ដើម្បីបើកកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការរៀបចំកម្មវិធី ឧត្តមភាពលើកទី២ វគ្គទី២ ដំណាក់កាលទី៣ ដែលជាវគ្គផ្តល់ប្រឹក្សាផ្ទាល់ ជូនដល់ក្រុមហ៊ុន/សហគ្រាស ចូលរួមក្នុងកម្មវិធី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនធានាទិញមូលបត្រ, ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ, ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់, ក្រុមហ៊ុនផ្តល់សេវាសវនកម្ម, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ធនាគារពាណិជ្ជ ផ្ដល់សេវាទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលប-ត្រ, ធនាគារពាណិជ្ជជាដៃគូ និងដៃគូពាក់ព័ន្ធផ្សេងទៀតៗ ផងដែរ។
កិច្ចប្រជុំនេះ មានគោលដៅសំខាន់ ជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការរៀបចំផែនការសកម្មភាព រយៈពេលពីរខែ ដើម្បីរៀបចំក្រុមហ៊ុន ឲ្យមានស្តង់ដារក្រុមហ៊ុន ដូចក្រុមហ៊ុនបោះផ្សាយលក់ មូលបត្រជាសាធារណៈ ៕