អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៣លាន៩ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៤លាន៧៧ម៉ឺននាក់ និងជាសះស្បើយ២០៩លាន៨១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៣៣លាន៩ម៉ឺន៩៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៧៦ម៉ឺន៩ពាន់៧៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៩លាន៨១ម៉ឺន៦៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៣លាន៩៤ម៉ឺន២ពាន់៣៣៥នាក់ ស្លាប់ចំនួន៧០ម៉ឺន៩ពាន់១១៩នាក់ និងជាសះស្បើយចំនួន៣៣លាន៣៩ម៉ឺន៤ពាន់៨៣៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៦៩ម៉ឺន៣ពាន់១៤៨នាក់ ស្លាប់៤៤ម៉ឺន៧ពាន់៤០៦នាក់ និងជាសះស្បើយ៣២លាន៩៤ម៉ឺន៨ពាន់៦៥៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៣៦ម៉ឺន៦ពាន់៣៩៥នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៧០២នាក់ និងជាសះស្បើយ២០លាន៣៦ម៉ឺន១ពាន់១៩១នាក់ ៕ ប្រភព៖ worldometers