មន្ទីរពេទ្យញូវយ៉កចាប់ផ្តើមបណ្តេញ ឬព្យួរការងារបុគ្គលិកថែទាំសុខភាព ដោយសារប្រឆាំងនឹងបទបញ្ជាចាក់វ៉ាក់សាំងកូវីដ-១៩

វ៉ាស៊ីនតោន៖ មន្ទីរពេទ្យញូវយ៉កកំពុងរៀបចំបណ្តេញ ឬព្យួរការងារបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ ពីបទមិនគោរពតាមកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចូលជាធរមាននៅថ្ងៃទី២៧ ខែកញ្ញានេះតទៅ ហើយជាលទ្ធផលនោះ កង្វះបុគ្គលិកបានជំរុញឲ្យមន្ទីរពេទ្យមួយចំនួនពន្យារពេលការវះកាត់ ឬ កាត់បន្ថយសេវាកម្ម។

ជាមួយគ្នានេះដែរ អភិបាលក្រុងញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill de Blasio) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា មន្ទីរពេទ្យរបស់ទីក្រុងនេះមិនទាន់ឃើញផលប៉ះពាល់ធំដុំអ្វីទេពីបញ្ហានេះ ហើយថា លោកព្រួយបារម្ភអំពីតំបន់ផ្សេងទៀតក្នុងរដ្ឋ ដែលអត្រាចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ ក្នុងចំណោមបុគ្គលិក៤ម៉ឺន៣ពាន់នាក់នៅឯមន្ទីរពេទ្យរដ្ឋចំនួន១១របស់ទីក្រុងញូយ៉ក មានប្រហែល៥ពាន់នាក់មិនបានចាក់វ៉ាក់សាំងទេ។

សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ អភិបាលរដ្ឋញូយ៉ក លោកស្រី ខាត់ធី ហូគុល (Kathy Hochul) បាននិយាយថា លោកស្រីកំពុងពិចារណាជួលឆ្មាំជាតិ និងបុគ្គលិកពេទ្យក្រៅរដ្ឋ ដើម្បីបំពេញកង្វះបុគ្គលិក ដោយសារ១៦ភាគរយ នៃបុគ្គលិកមន្ទីរពេទ្យចំនួន៤៥ម៉ឺននាក់របស់រដ្ឋមិនបានចាក់វ៉ាក់សាំងគ្រប់ដូសឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner