លោក ចូ បៃដិន ទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញនៅឯសេតវិមាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ(ម៉ោងក្នុងតំបន់) បានអំពាវនាវដល់ពលរដ្ឋអាមេរិកដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

លោក បៃដិន បានធ្វើការអំពាវនាវបែបនេះ មុននឹងលោកត្រូវទទួលការចាក់វ៉ាក់សាំង Pfizer/BioNTech ផ្ទាល់ខ្លួននៅឯសេតវិមាន ក្នុងអំឡុងព្រឹត្តិការណ៍មួយដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដើម្បីបង្កើនភាពស៊ាំរបស់គាត់។ ជាមួយគ្នានេះ លោក បៃដិន បាននិយាយថា “ចំណុចសំខាន់គឺថា ប្រសិនបើអ្នកត្រូវបានចាក់វ៉ាក់សាំងពេញលេញ នោះអ្នកនឹងត្រូវបានការពារខ្ពស់ពីជំងឺធ្ងន់ធ្ងរទោះបីអ្នកឆ្លងជំងឺកូវីដ១៩ក៏ដោយ” ។ “អ្នកមានសុវត្ថិភាព ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីរក្សាវាតាមវិធីនោះ ជាមួយនឹងការចាក់វ៉ាក់សាំងដូសជំរុញ”។

ប្រធានាធិបតីអាមេរិករូបនេះថែមទាំងបានសង្កត់ធ្ងន់ផងដែរថា ជនជាតិអាមេរិកដែលមានសិទ្ធិទទួលថ្នាំបង្ការ ប៉ុន្តែមិនបានចាក់វានោះ កំពុងបង្កឱ្យមានការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេស៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner