ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤៥៦,៣០៦នាក់ (គិតត្រឹមថ្ងៃទី៥ ខែតុលា)
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៤៥៦,៣០៦នាក់។ ក្នុងនោះរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩១៣,៥៤៨នាក់
២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦៣,៨៨៤នាក់
៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៧៧៨,៨៧៤នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។