ខេត្តកែបទទួលបានភ្ញៀវទេសចរប្រមាណជាង២ម៉ឺន៦ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤

កែប៖ យោងតាមមន្ទីរទេសចរណ៍ខេត្តកែបបានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តកែប ក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ត្រូវនឹងបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុបចំនួន២ម៉ឺន៦ពាន់៨៩០នាក់។

ប្រភពខាងលើនេះបានអោយដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាតិចំនួន ២ម៉ឺន៦ពាន់៧៨៩នាក់ និងភ្ញៀវទេសចរបរទេសចំនួន១០១នាក់ រថយន្ដសរុបចំនួន២ពាន់៩០៩​គ្រឿង ក្នុង នោះ រថយន្តតូចចំនួន១ពាន់៨៩៦គ្រឿង រថយន្តមធ្យមចំនួន៩៩៦គ្រឿង និង រថយន្តធំចំនួន ១៧គ្រឿង សម្រាប់ការងារសន្តិសុខសណ្ដាប់ធ្នាប់មានភាពល្អប្រសើរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner