ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណជាង១ម៉ឺន៨ពាន់នាក់នៅថ្ងៃបិណ្ឌទី១៤
ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនសរុប១ម៉ឺន៨ពាន់១៩៧នាក់ កើនឡើង១១,៥១%។
បើតាមរបាយការណ៍ដដែលនេះ ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរផ្ទៃក្នុងសរុប១ម៉ឺន៨ពាន់១៩៧នាក់ កើនឡើង១១,៥១% ក្នុងនោះ ភ្ញៀវជាតិ១ម៉ឺន៧ពាន់៣៧០នាក់ កើនឡើង១០,៨៨% ភ្ញៀវបរទេសសរុប៨២៧នាក់ កើនឡើង២៦,៦៤%។ ដោយឡែកភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប១ម៉ឺន៧ពាន់៥៦២នាក់ កើនឡើង៨៤,២៤% ក្នុងនោះ ភ្ញៀវជាតិ ១ម៉ឺន៧ពាន់២នាក់ កើនឡើង៨១,៩៩% ភ្ញៀវបរទេស៥៦០នាក់ កើនឡើង១៩៤,៧៣% និង ពុំមានភ្ញៀវចូលតាមព្រលានយន្តតហោះអន្តរជាតិខេត្តព្រះសីហនុទេ។
ចំណែកឯភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប៦៣០នាក់ ថយចុះ៣៨,៧៧% ក្នុងនោះ ភ្ញៀវជាតិ៣៦៣នាក់ ថយចុះ៥៥,៩៤% ភ្ញៀវបរទេស២៦៧នាក់ កើនឡើង៣០,២៤%៕







