ប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសជួបពិភាក្សាជាមួយមេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុនបានជួបជាមួយមេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាអំពីវិបត្តិមនុស្សធម៌ និងវិធីដើម្បីការពារប្រទេសនេះ កុំឱ្យក្លាយជាកន្លែងបង្កាត់ពូជរបស់ពួកសកម្មប្រយុទ្ធ។

យោងតាមការិយាល័យការបរទេសបានលើកឡើងថា លោក Simon Gass ជាអ្នកតំណាងជាន់ខ្ពស់របស់លោក ចនសុន សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន បានជួបជាមួយមេដឹកនាំតាលីបង់ រួមមានលោក Amir Khan Muttaqi, លោក Mullah Abdul Ghani Baradar និងលោក Abdul Salam Hanafi។ ប្រភពដដែលនេះបានអោយដឹងថា ពួកគេបានពិភាក្សាអំពីរបៀបដែលចក្រភពអង់គ្លេសអាចជួយអាហ្វហ្គានីស្ថានក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច សារៈសំខាន់នៃការការពារប្រទេសនេះមិនឱ្យក្លាយជាកន្លែងបង្កាត់ពូជរបស់ក្រុមភេរវកម្ម និងតម្រូវការសម្រាប់ការបន្តរក្សាសុវត្ថិភាពដល់អ្នកដែលចង់ចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ ពួកគេក៏បានលើកឡើងពីការការពារជនជាតិភាគតិច និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រីផងដែរ។

គួរបញ្ជាក់ផងដែរថា បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីអង់គ្លេស គឺលោក Simon Gass ត្រូវបានអមដំណើរដោយភារធារីនៃបេសកកម្មចក្រភពអង់គ្លេសប្រចាំនៅអាហ្វហ្គានីស្ថាននៅទីក្រុងដូហា ផងដែរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner