មន្រ្តីការទូតជាន់ខ្ពស់ចិនជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ស្វីស៖ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលោក Yang Jiechi បានធ្វើដំណើរទៅដល់ទីក្រុង Zurich ប្រទេសស្វីសហើយ ដើម្បីជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានប្រកាសនៅថ្ងៃពុធនេះថា លោក Yang ដែលជាប្រធានការិយាល័យ នៃគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការកណ្តាល CPC នឹងជួបជាមួយលោក Sullivan ដោយយោងតាមការឯកភាពដែលប្រមុខរដ្ឋចិន និងអាមេរិកសម្រេចបាន ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទរបស់ពួកលោកនៅថ្ងៃទី ១០ ខែកញ្ញា និងតាមការយល់ព្រមរបស់ចិន និង សហរដ្ឋអាមេរិក”។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បាននិយាយយ៉ាងដូច្នេះថា “ពួកគេ (លោក Yang Jiechi និងលោក Jake Sullivan) នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាស្តីអំពីទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាពាក់ព័ន្ធនានា”៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner