ថៃ​ស្លាប់​មនុស្ស​ ​១​១​៦​នាក់​ទៀត​ ​ព្រោះ​ជំងឺ​កូ​វី​ដ​

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​៨​ ​តុលា​ ​២​០​២​១​ថា​ ​ថៃ​មាន​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំ​នួ​១​១​៦​នាក់​ទៀត​ ​និង​ឆ្លង​ថ្មី​ ​១​១​១​៤​០​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​ ​ក្រសួង​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​នាក់​នេះ​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ ​ចំនួន​៧​២​នាក់​។​

​ក្រៅពី​នេះ​ ​ក៏មាន​ជាសះស្បើយ​ចំនួន​៩​៩​៣​៣​នាក់​ទៀត​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ថៃ​ ​កើន​ដល់​ ​១​៧​៥​៣​៤​នាក់​ហើយ​ ​ដោយ​គ្រាន់តែ​ផ្ទុះ​នៅ​រលក​ទី​៣​ ​មាន​១​៧​៤​៤​០​នាក់​។​

​ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​ ​១​,​៦​៨​៩​,​៤​៣​៧​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ ​ចំនួន​ ​១​,​៥​៦​១​,​៧​៩​០​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner