អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៧លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៤ម៉ឺននាក់ និងជាសះស្បើយ២១៤លាន៦៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៣៧លាន៥៤ម៉ឺន៨ពាន់៤២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៨៤ម៉ឺន៩ពាន់៣៩៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១៤លាន៦៤ម៉ឺន៧ពាន់២៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៥លាន២ម៉ឺន១ពាន់២៦៧នាក់ ស្លាប់ចំនួន៧៣ម៉ឺន២០៦នាក់ និងជាសះស្បើយចំនួន៣៤លាន៤៧ម៉ឺន៩ពាន់១៣១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៩១ម៉ឺន៤ពាន់៤៦៥នាក់ ស្លាប់៤៥ម៉ឺន១៦០នាក់ និងជាសះស្បើយ៣៣លាន២១ពាន់៧ពាន់៦៣៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៥៣ម៉ឺន២ពាន់៥៥៨នាក់ ស្លាប់ចំនួន៥៩ម៉ឺន៩ពាន់៨៦៥នាក់ និងជាសះស្បើយ២០លាន៥៥ម៉ឺន៤ពាន់៩៣៦នាក់ ៕ ប្រភព៖ worldometers
