មនុស្ស១៥នាក់ស្លាប់ និង៣នាក់បាត់ខ្លួន ក្រោយជំនន់ទឹកភ្លៀងវាយប្រហារខេត្តសានស៊ី ភាគខាងជើងប្រទេសចិន

ប៉េកាំង៖ អាជ្ញាធរចិនបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងតិច ១៥ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានបង្កឱ្យមានទឹកជំនន់នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។

អាជ្ញាធរខេត្តបានប្រាប់ក្នុងសន្និសិទសារព័ត៌មានមួយថា ការធ្លាក់ភ្លៀងចុងក្រោយបង្អស់ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែតុលាកន្លងទៅនេះ បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៥.០២៩ ពាន់លានយន់ ឬស្មើនឹង ០.៧៨ ពាន់លានដុល្លារ។ ប្រជាជនជាង ១,៧៥ លាននាក់មកពី ៧៦ ភូមិ ក្រុង និងស្រុកបានរងផលប៉ះពាល់ ហើយមនុស្សជាង ១២ ម៉ឺននាក់ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។ មន្រ្តីជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ផ្ទៃដីកសិកម្មចំនួន ២៣៨.៤៦០ ហិកតាត្រូវបានខូចខាត ហើយផ្ទះជាង ១៩.៥០០ ខ្នងក៏បានដួលរលំផងដែរ។

សូមបញ្ជាក់ថា មនុស្សជិត ២ លាននាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តសានស៊ី ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងបង្កឲ្យមានការរអិលបាក់ដីនៅទូទាំងស្រុក និងទីក្រុងជាង ៧០ នៅក្នុងខេត្តនេះ។ ក្រុមមន្ត្រីនិយាយថា ភ្លៀងធ្លាក់ខ្លាំងកំពុងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ មនុស្សជាង១២ម៉ឺននាក់ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ហើយផ្ទះចំនួន១ម៉ឺន៧ពាន់ខ្នងបានដួលរលំនៅទូទាំងខេត្តសានស៊ី៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner