លោកស្រី ខារី ឡាំ អះអាងថា គោលកាណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ នឹងបន្តរហូតលើសពីឆ្នាំ២០៤៧
ហុងកុង៖ គោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ដែលកំពុងធានាឲ្យប្រជាជនហុងកុងទទួលបាននូវសិទ្ធិសេរីភាពធំទូលាយ ជាងតំបន់ដទៃៗទៀតរបស់ចិននោះ គឺអាចត្រូវបន្តអនុវត្តរហូតហួសពីឆ្នាំ២០៤៧ ដែលជាថ្ងៃផុតកំណត់នៃគោលការណ៍នេះ នេះបើតាមអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ ។
ទន្ទឹមគ្នា អភិបាលក្រុងហុងកុងរូបនេះបានធ្វើការអំពាវនាវយ៉ាងទទូចឲ្យប្រជាជនហុងកុង ជាពិសេសគឺយុវជនដែលបានដឹកនាំចលនាបាតុកម្មយ៉ាងកក្រើកជាច្រើនខែនាពេលកន្លងមក កុំរំលោភបំពាន ក៏ដូចជាបំផ្លាញគោលកាណ៍ដ៏សំខាន់នេះ ដោយសារតែការយល់ច្រឡំមួយពេល ។
សូមរំលឹកផងដែរថា ហុងកុង ដែលជាទីក្រុងត្រូវបានចក្រភពអង់គ្លេសប្រគល់មកឲ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧ ក្រោមការអនុវត្តគោលការណ៍«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលមានសុពលភាពរយៈពេល៥០ឆ្នាំ បានធ្លាក់ចូលក្នុងភាពវឹកវរដោយសារការផ្ទុះបាតុកម្មដ៏ធំ ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០១៩ ហើយមកទល់ឆ្នាំ២០២០ សកម្មភាពតវ៉ាក្នុងទីក្រុងនៅតែបន្តកើតមាន គ្រាន់តែមិនសូវខ្លាំងដូចមុន ៕ធ.ដ