វ៉ាក់សាំងកាពារកូវីដ-១៩ ចំនួនជាង ១ ពាន់លានដូសត្រូវបាននាំចេញក្នុងរយៈពេល ១០ ខែចុងក្រោយ
កាលពីថ្ងៃអង្គារ ទី ១៨ តុលាប្រធានសហភាពអ៊ឺរ៉ុបប្រកាសថាវ៉ាក់សាំងកាពារកូវីដ -១៩ ចំនួនជាង ១ ពាន់លានដូសត្រូវបាននាំចេញក្នុងរយៈពេល ១០ ខែចុងក្រោយនេះ។បណ្តាប្រទេស G20 បានសន្យាថា ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រព្រឹត្តទៅដោយភាពត្រឹមត្រូវជាងមុន បន្ទាប់ពីប្រធានអង្គការពាណិជ្ជកម្មពិភពលោកលោក Ngozi Okonjo-Iweala បានចង្អុលបង្ហាញកាលពីដើមខែនេះថាវ៉ាក់សាំងការពារកូវីដ-១៩ ជាង ៦ ពាន់លានដូសដែលត្រូវបាននាំចេញាំចេញទៅទូទាំងពិភពលោកមានតែ ១.៤ ភាគរយប៉ុណ្ណោះបានទៅប្រទេសក្រីក្រ។
សហភាពអឺរ៉ុបបានដាក់ចេញនូវយន្តការត្រួតពិនិត្យការនាំចេញវ៉ាក់សាំងដែលដូសដែលត្រូវបញ្ជូនទៅក្រៅប្រទេសត្រូវមានការយល់ព្រមជាមុនពីទីក្រុងព្រុចសែលនិងរដ្ឋជាសមាជិក។
គួរបញ្ជាក់ផងដែរថា ចំពោះការនាំចេញវ៉ាក់សាំងនេះមានតែការដឹកជញ្ជូនមួយប៉ុណ្ណោះដែលមានផ្ទុកវ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន ២៥ ម៉ឺនដូសសម្រាប់ប្រទេសអូស្ត្រាលីត្រូវបានរារាំងកាលពីខែមេសា។
អ្នកស្រី von der Leyen បាននិយាយថា÷ «យើងតែងតែចែករំលែកវ៉ាក់សាំងការពារកូវីង-១៩ របស់យើងដោយយុត្តិធម៌ជាមួយពិភពលោកទាំងមូល។ យើងបាននាំចេញវ៉ាក់សាំងការពារកូវីដ-១៩ ស្មើនឹងបរិមាណដែលយើងផ្តល់ទៅប្រជាពលរដ្ឋក្នុងសហភាពអឺរ៉ុប។»
អ្នកស្រីបាននិយាយបន្ថែមថា សហភាពអ៉ឺរ៉ុបនិងប្រធានាធិបតីអាមេរិក លោក Joe Biden មានបំណងកំណត់ការចែកចាយវ៉ាក់សាំងជាសកលប្រមាណ ៧០ ភាគរយនៅត្រឹមឆ្នាំក្រោយ។
អ្នកស្រី Von der Leyen ប្រធានសហភាពអ៊ឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបជាអ្នកនាំចេញវ៉ាក់សាំងការពារកូវីដ -១៩ ធំជាងគេ។ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៨៧ លានដូសត្រូវបាននាំចេញតាមរយៈគម្រោង COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកទៅកាន់ប្រទេសដែលមានចំណូលមធ្យមនិងទាប។
ការនាំចេញភាគច្រើនគឺជាការបញ្ជាទិញដែលបង់ដោយប្រទេសផ្សេងទៀតចំពោះវ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតនៅសហភាពអឺរ៉ុប។

ប្រភព៖ CNA