អ.ស.ប រំលឹកថា ផែរខួងយកឥន្ធនៈហ្វូស៊ីលធ្វើឱ្យប៉ះពាល់ ផែនការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

បើទោះ​បីជា​ មេ​ដឹ​ក​នាំ​ពិ​ភព​លោក ប្តេ​ជ្ញា​ចា​ត់​​វិ​ធា​ន​កា​រ​ខ្លាំ​ងក្លា​ជា​​ងមុ​​ន ចំ​ពោះ​បញ្ហាបម្រែ​បម្រួល​អាកាស​ធាតុ​​ក៏​ដោយ​ ក៏ប្រទេស​ជា​ច្រើន​នៅ​តែ​មាន​គម្រោង​បង្កើន​ ការផលិ​ត​ប្រេង​ឧស្ម័ន​ និង​ធ្យូង​ថ្ម​របស់​ពួក​គេ​យ៉ាង​​ខ្លាំង​ក្នុង​រ​​យៈ​ពេ​ល​ជា​ច្រើ​ន​ទ​ស​វ​ត្សខាង​មុ​ខ​ ដែល​អា​ច​ធ្វើ​ឱ្យ​ប៉ះពាល់​ផែន​ការ​ទាំងអស់​នោះ។ នេះបើតាមការផ្សាយ​​ដោយ​សារព័ត៌មាន ញូយ៉ក​ថែមស៍​។

របាយការណ៍​ពី​អង្គការ​សហប្រជាជាតិ​បាន​ឱ្យដឹងថាផែនការរុករករ៉ែ និ​ង​ខួងយក​នា​ពេល​អនាគត​នៅក្នុ​ង​ប្រទេស​ផលិត​ឥន្ធនៈហ្វូ​ស៊ីលធំៗ ចំនួន១៥ រួមមាន​ សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត រុស្ស៊ី កាណាដា ចិន ឥណ្ឌា និង​ន័រវែស​។​ បច្ចុប្បន្ន ប្រទេស​ទាំ​ងនោះ​ មា​ន​គម្រោង​ផលិត​ប្រេង​ ឧស្ម័ន​ និង​ធ្យូង​ថ្ម​ទ្វេ​ដង​នៅ​ឆ្នាំ​ ២០៣០ តាមតម្រូវការ ប្រ​សិនបើរដ្ឋាភិបា​ល ចង់កំ​ណត់កម្រិត​កំដៅ​​មិន​ឱ្យ​ក្ដៅ​ដល់​ ១,៥ អង្សាសេ លើស​ពីក​ម្រិតកំដៅ​​មុន​មាន​​​សកម្មភាព​ឧស្សាហកម្ម​​។

អ្នកវិទ្យាសាស្ត្រ និង​មេដឹ​ក​នាំ​ពិ​ភព​លោ​ក សុទ្ធ​តែ​អះអាង​ថា​ កា​រ​ឡើងកំ​ដៅ​ផែនដី​ដល់ ​១.៥ អង្សាសេ​ មាន​សារៈ​សំខាន់​ណាស់​ ប្រសិនបើ​ មនុស្ស​ជាតិ​ចង់​ជៀស​ផុត​ពី​ផលវិបាក​ដ៏​មហន្តរាយ​បំផុត​នៃ​បញ្ហា​បម្រែ​បម្រួល​​អាកាសធា​តុ​ ដូចជា រល​កកំ​ដៅ ដែលមិនធ្លាប់មាន​ពីមុន​មក គ្រោះទឹ​ក​ជំនន់​ទ្រ​ង់​ទ្រាយ​ធំ​ និង​ការ​ផុត​ពូជ​នៃ​សត្វ​មួយចំនួន​។ ពិភព​លោក បានឡើង​កំ​ដៅប្រហែល ១,១ អង្សាសេ​ ចាប់​តាំង​ពី​បដិវត្តន៍​ឧស្សាហកម្ម​មក​​។

ប្រសិនបើ​ ពិ​ភ​ព​លោ​ក​នៅតែ​ប្រើប្រាស់​ ប្រភព​ថាម​ពល​ចេញ​ពី​ប្រេង ឧស្ម័ន និង​ធ្យូងថ្មអ​ស់​ជា​ច្រើន​ទសវ​ត្ស​រ៍​មក​នោះ​ ប្រ​ទេ​ស​ជា​ច្រើ​ន​ ​អា​ចពិ​បា​ក​ក្នុង​ការ​ផ្លា​ស់​ប្តូ​រទៅ​រ​ក​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ស្អាត​។ ក្នុង​ពេល​ជា​មួ​យ​គ្នានេះ អណ្តូង​ប្រេង និង​អ​ណ្តូង​​រ៉ែ ធ្យូងថ្ម ជា​ច្រើន​ ដែ​ល​​កំ​ពុង​ត្រូ​វ​បា​នអ​នុ​ម័ត និងអភិវឌ្ឍន៍ អាច​បង្ហាញ​ថា​ ប្រភព​ថាមពល​ទាំងនោះ​ មិ​នមា​ន​ផ​លចំ​ណេ​ញ​យ៉ា​ងខ្លាំង​ ប្រសិន​បើ​ តម្រូវ​ការ​ឥន្ធនៈ​ហ្វូស៊ីល​ថយ​ចុះ ដែលនេះ​​អាច​នឹង​បង្កឱ្យមានការរំខានដល់សេដ្ឋកិច្ច។

របាយការណ៍ បា​ន​រ​ក​ឃើ​ញ​ថា នៅឆ្នាំ ២០៣០ ប្រទេស​នៅ​លើ​ពិ​ភ​ពលោ​ក មាន​គម្រោង​ផលិត​ធ្យូង​ថ្ម​បន្ថែម​ ២៤០ ភាគរយ ប្រេង ៥៧ ភាគរយ និងឧស្ម័ន​ធម្មជាតិ ៧១ ភាគរយប​ន្ថែមទៀ​ត​ ដែល​ចាំបា​ច់​ ដើម្បី​កំ​ណត់​កំណើន​កំដៅ​តែ​ត្រឹម​ ១.៥ អង្សាសេ។

ចាប់ពីថ្ងៃទី ៣១ ខែតុលា តទៅ មេដឹក​នាំ​ពិ​ភ​ព​លោក នឹ​ង​បើកកិច្ច​ កិច្ចប្រជុំកំពូល​​​អា​កា​សធាតុ​ ធ្វើ​ឡើង​ដោយ​​អង្គការសហប្រជាជាតិនៅ​​ទីក្រុង Glasgow រយៈពេ​ល ២ សប្តាហ៍ ដើម្បី​ពិភាក្សាពី​វិ​ធី​កាត់​ប​ន្ថយ​កា​រ​បំភាយ​កំដៅផែ​ន​ដី​រ​ប​ស់​ពួ​ក​គេ។ ប៉ុន្តែ អ្នក​បរិ​ស្ថាន​និយាយ​ថា​ រដ្ឋាភិបាលក៏​ត្រូ​វ​ផ្តោ​ត​លើ​ផែ​​ន​ការនាពេល​អនាគត​សម្រាប់​កា​រ​ទា​ញ​យក​ថាមពល ប្រេងឥន្ធនៈហ្វូស៊ីល ដើម្បីឱ្យពួ​​កគេ​​អាច​សម្រប​ខ្លួន​ជាបណ្ដើរ​ៗ​ជាមួយង​នឹង​ផែន​ការ​ប្រើប្រាស់​រ​ថ​យ​ន្ត​អ​គ្គិ​ស​នី​បន្ថែ​ម ឬ ការ​ដំ​ឡើ​ង​ថា​មព​ល​ក​កើតឡើ​ងវិ​ញប​ន្ថែ​ម​ទៀ​ត​។

លោកស្រី Inger Andersen នាយកប្រតិបត្តិ​នៃក​ម្មវិធី​បរិស្ថាន​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​មាន​ប្រសាសន៍​ថា៖ «រ​ដ្ឋា​ភិ​បា​ល​នៃប្រទេស​ក្នុង​ពិភ​ព​លោក​ត្រូវតែបង្កើនជំហាន ដោយ​រ​ហ័​ស និង​បន្ទាន់ ដើម្បី​បិទ​គម្លាត​ផ​លិ​ត​ក​ម្ម​ឥ​ន្ធ​នៈ​ហ្វូ​ស៊ីល​ និង​ធា​នា​ឱ្យ​មា​ន​កា​រ​ផ្លា​ស់​ប្តូរ ដោយ​យុត្តិធម៌»​។

គួរបញ្ជាក់ផងដែរថា ក្នុ​ង​រយៈ​ពេ​ល​មួ​យ​ទ​ស​វ​ត្ស​រ៍​ក​ន្លង​មកនេះ រដ្ឋាភិបាល និង​អា​ជីវកម្ម បាន​ចាប់​ផ្តើម​ងាក​ឆ្ងាយ​ពី​ការពឹងផ្អែក​យូរអ​ង្វែ​ងលើឥន្ធនៈហ្វូស៊ីល​​បណ្តើរ​​ៗ​។ បច្ចុប្បន្ន ប្រទេ​ស​ជា​ច្រើ​នកំ ពុងរៀ​ប​ចំ​ផែនការ​ ពង្រីក​ថាមពល​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ​យ៉ាង​សំខាន់ និង​លុប​ចោល​ គម្រោង​សាង​សង់​រោងចក្រ​ធ្យូង​ថ្ម​ថ្មី។​ ក្រុ​ម​ហ៊ុ​នផ​​លិ​តរថយន្តធំ​ៗ ដូចជា Ford និង General Motors កំពុង​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​រថយន្តអ​គ្គិសនី និង​កំ​ពុ​ង​រៀប​ចំ​កា​ត់​ប​ន្ថ​យកា​រ​ល​ក់រថយន្តប្រើសាំង និង​ម៉ាស៊ូត​។

ទោះយ៉ាងណា ជំហានទាំង​នេះ​ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ទីភ្នាក់ងារ​ថា​មព​​ល​អ​ន្ត​រជា​តិ​នាពេ​ល​ថ្មីៗ​​នេះ បាន​ពិ​និ​​ត្យមើ​ល​នូ​វអ្វី ដែ​ល​ត្រូ​វ​កា​រ ដើ​ម្បី​ទ​ប់កំ​ដៅ​ផែ​ន​ដី​ឱ្យកើន​ត្រឹម​ ១.៥ អង្សាសេ។ ប្រទេស​ទាំង​អ​ស់នៅ​លើ​ពិ​ភ​ព​លោក នឹ​ង​ត្រូ​វ​កា​ត់​ប​ន្ថយ​កា​រ​ប្រើ​​ប្រា​ស់​ឥ​ន្ធ​នៈ​ហ្វូស៊ីល​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ក្នុងរ​យៈពេ​ល​បី​ទ​ស​វ​ត្ស​ខា​ង​មុខ​នេះ រហូ​ត​ដ​ល់​​ពួក​គេ​​លែង​បន្ថែ​ម​ឧ​ស្ម័​នផ្ទះ​ក​ញ្ច​ក់​ទៅក្នុងបរិយាកាសត្រឹមឆ្នាំ ២០៥០ ដោយ​សម្រេ​ច បា​ន​នូ​វ​កា​រ​បំភាយ​ «សូន្យ​សុទ្ធ​» ឬ “ net zero”  ។

ទីភ្នាក់ងារនេះ បានថន្ថែមថា ​​​នៅ​ក្រោ​មសេ​ណា​រី​យ៉ូនោះ ប្រទេ​ស​នៅ​លើ​ពិ​ភ​ព​លោក នឹង​មិន​យល់​ព្រម​លើការ​អភិវឌ្ឍ​អណ្តូងរ៉ែ ធ្យូង​ថ្ម​ថ្មី ឬ វាល​ប្រេង និង​ឧស្ម័ន​ថ្មី​លើសពី​អ្វី​ ដែល​បាន​ប្តេជ្ញា​ចិត្ត​នា​ពេល​បច្ចុប្បន្ន​នេះទេ​។​

ទោះ​​បីជា ប្រទេ​ស​ដូ​ចជា ចិន និង​ស​ហ​រដ្ឋ​អា​មេ​រិក កំពុ​ង​រំ​ពឹងថា នឹង​កា​ត់ប​ន្ថ​យ​កា​រ​ទា​ញ​យក​ធ្យូ​ង​ថ្ម​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខា​ង​មុខ ក៏ដោ​យ​ ប៉ុន្តែ​ ផែ​ន​កា​រ​ស​ម្រា​ប់កា​រ​ជី​ក​យ​ករ៉ែថ្មី នៅ​កន្លែង​ដូចជា អូស្ត្រាលី ឥណ្ឌា និង​រុស្ស៊ី​ ក៏​នៅតែកើតមាន​ ដែលបណ្ដាល​ឱ្យ​ក្ដីស្រម៉ៃ​នៃ​ការ​កាត់​បន្ថយ​ការ​ទាញយក​ធ្យូង​ថ្ម​នៅ​ពេល​ខាង​មុខ​ ស្ថិត​នៅ​កាន់​តែ​ឆ្ងាយ​។

របាយការណ៍ដដែល បាន​រ​ក​ឃើ​ញថា នៅ​ស​ហ​រ​ដ្ឋ​អា​មេ​រិក​ ការផលិតប្រេង និង​ឧស្ម័ន នឹ​​ង​មាន​កា​រ​កើ​ន​​ឡើ​ងគួរ​ឱ្យកត់សម្គា​ល់​​នៅឆ្នាំ ២០៣០ ហើយ​ជាងពា​ក់​ក​ណ្តា​ល​នៃ​កា​រ​ផ​​លិ​ត​ឥន្ធនៈហ្វូស៊ីល​នៅ​ទូទាំង​ពិភពលោក​ ត្រូវបា​ន​គ្រ​ប់​គ្រង ដោយ​ក្រុ​​ម​ហ៊ុ​នរដ្ឋ ដែល​​ជា​រឿ​យ​ៗត្រូវ​ទទួល​រង សម្ពាធ​ទីផ្សា​រ​ ហើយ​ពេ​ល​ខ្លះត​ម្រូ​វ​ឱ្យ​មា​ន​ច្បា​ប់ ដើ​ម្បីរ​ក្សា​ផលិ​ត​ក​ម្ម​ដើ​ម្បី​រ​ក្សាចំ​​ណូលព​ន្ធ។

យ៉ាងណាមិញ នៅក្នុងការអនុវត្តជាក់​ស្តែង​ គេ​ក៏​អា​ច​ប​ង្ហា​ញ​ឱ្យ​ឃើ​ញ​ពី​ល្បិ​ច​កល​របស់​រដ្ឋាភិបាល​ក្នុង​ការកា​ត់​ប​ន្ថ​យ​​ការ​ផ​លិ​ត​ប្រេងឥន្ធនៈហ្វូស៊ីលនៅទូទាំងពិភពលោក។ ទោះបីជាពិភពលោក​ផ្លា​ស់​ប្តូរទៅ​ជា​ថា​ម​ព​ល​ស្អា​តក៏ដោយ ​ក៏នៅ​តែមានតម្រូវ​កា​រ​ប្រេ​ង​ និ​ងឧ​ស្ម័នក្នុងកំឡុងពេលផ្លា​ស់ប្តូរផងដែរ​។

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner