ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook Inc គ្រោងនឹងប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួននៅសប្តាហ៍ក្រោយ

អត្ថបទដោយ៖
AMS OneMinute

ព័ត៌មាននៃការកែប្រែឈ្មោះនេះ បានលេចឡើងខណៈពេលដែលក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលអាមេរិកកាន់តែច្រើនឡើងៗ អំពីការអនុវត្តអាជីវកម្មរបស់ខ្លួន។ អ្នកតាក់តែងច្បាប់មកពីគណបក្សទាំងពីរក្នុងសភាអាមេរិកតែងបង្ហាញពីការមិនពេញចិត្តចំពោះក្រុមហ៊ុនហ្វេសប៊ុក ដោយបន្តរិះគន់ក្រុមហ៊ុននេះរហូតមក។

ការផ្លាស់ប្តូរឈ្មោះថ្មីនេះ ក៏បានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់ហ្វេសប៊ុកលើការបង្កើត Metaverse ដែលជាពិភពអនឡាញមួយដែលអ្នកប្រើប្រាស់អាចប្រើឧបករណ៍ផ្សេងៗដើម្បីផ្លាស់ទី និងទំនាក់ទំនងគ្នាក្នុងមជ្ឈដ្ឋានបែបនិម្មិតបាន។

ប្រភព៖ Aljazeera

ads banner