រាជរដ្ឋាភិបាលបកស្រាយបំភ្លឺជុំវិញបណ្តាញសង្គមប្រើប្រាស់សារសម្លេងចាស់របស់សម្តេច (Video Inside)

ការប្រើប្រាស់សារសម្លេងចាស់តាមបណ្តាញសង្គមនានាលើកឡើងជុំវិញការអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិ ពាហ៍ឡើងវិញនោះ បានជម្រុញឲ្យរាជរដ្ឋាភិបាលប្រញាប់បកស្រាយកែតម្រូវ។ ការផ្សាយតាមបណ្តាញសង្គម នានាថ្ងៃទី២១តុលានេះ បានប្រើប្រាស់សារសម្លេងសម្តេចតេជោហ៊ុនសែនដែលបានធ្វើកាលពីខែវិច្ឆិកាឆ្នាំ២០២០ ។

សារសម្លេងចាស់នោះ បានបញ្ជាក់ការអនុញ្ញាតឲ្យពលរដ្ឋអាចរៀបចំពិធីអាពាហ៍ពិពាហ៍សាឡើងវិញបាន ដែលការផ្សព្វផ្សាយសម្លេងចាស់នោះហើយ បានបណ្តាលឲ្យមានការភ័ន្តច្រឡំ។ សម្តេចតេជោ ហ៊ុនសែន ក្នុង ប្រសាសន៍ដកស្រង់តាមការផ្សាយ Fresh News បានបញ្ជាក់ថាសារសម្លេងនោះ ជាសារសម្លេងចាស់នោះទេ។

រាជរដ្ឋាភិបាលរហូតមកទល់នឹងពេលនេះ នៅមិនទាន់បានប្រកាសបើកដំណើរការប្រទេសជាតិ សាឡើងវិញ ទាំងមូលឡើយ ប៉ុន្តែគ្រាន់តែអនុញ្ញាតឲ្យអាជ្ញាធរតាមរាជធានីខេត្ត បើកដំណើរការលើសកម្មភាព សេដ្ឋកិច្ចមួយ ផ្នែកពាក់ព័ន្ធនឹងអាជីវកម្មដែលមានហានិភ័យទាបនៃការចម្លងជំងឺកូវីដ១៩ ជាមួយនឹងការរឹតបន្ដឹង លើវិធានការ សុខាភិបាលតែប៉ុណ្ណោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner