រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន១ពាន់៤៨១នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ១ម៉ឺន១ពាន់៤៨១ នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២១ ខែតុលា បានកើនដល់១៣លាន៦សែន៣ម៉ឺន៤ពាន់៤៥៨នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៨សែន៥ម៉ឺន៦ពាន់៦១២នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៦ម៉ឺន៣ពាន់៣៤៦នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៧ម៉ឺន៩ពាន់៥២៩នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន១លាន៨សែន៩ម៉ឺន១ពាន់៥៨៣នាក់។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី២១ តុលា ឆ្នាំ២០២១ បានចំនួន ១លាន៥សែន៦ម៉ឺន៤៣២នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦ លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៥,២២% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner