កម្ពុជានៅមិនទាន់រកឃើញមនុស្សទី១០លានចាក់វ៉ាក់សាំង (Video Inside)

មនុស្សទី១០លាននឹងត្រូវគេរំពឹងរកឃើញនៅក្នុងខែវិច្ឆិកាក្រោយ បើសិនជាតួលេខចាក់នឹងអាចមានឋិរក្នុងរង្វង់ ពី៣ទៅ៤ពាន់នាក់ជារៀងរាល់ថ្ងៃ។ កម្ពុជាបានដាក់ផែនការណ៍ចាក់លើមនុស្ស១០លានដែលមានវ័យពី១៨ឆ្នាំ ឡើងទៅចាប់តាំងពីខែកុម្ភៈមក ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី២១តុលាដែលជិតបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ទូទាំងប្រទេសទៅហើយនោះ មនុស្សទី១០លាននាក់ នៅមិនទាន់រកឃើញនៅឡើយ។ ការរកឃើញ មិនទាន់

ឃើញមនុស្សទី១០លាននាក់នេះ គឺនៅទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញថា នៅមានក្រុមប្រឈម ហានិភ័យ ច្រើនម៉ឺននាក់ទៀត ដែលនៅមិនទាន់បានទទួលការចាក់ វ៉ាក់សាំង។ ក្រុមប្រឈមហានិភ័យទាំងនោះរួមមាន ពលរដ្ឋវ័យចំណាស់ដែលមានជម្ងឺប្រចាំកាយ, ស្ត្រីមានផ្ទៃ ពោះ ,ស្រី្តបំបៅកូនដោយទឹកដោះ និងអ្នកដែលបាន ព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ជាដើម។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងលោកស្រីឳវណ្ណឌីន បានថ្លែងបញ្ជាក់នៅខេត្តកំពតថ្ងៃនេះ ជុំវិញ ក្តីរំពឹងរកឃើញមនុស្ស ទី១០លានក្នុងរយៈពេលអាចប្រមាណ២សប្តាហ៍ទៅមុខទៀតនេះ ។ គឺជាខេត្តចុងក្រោយបង្អស់នៃការបិទយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner