ក្រសួងសុខាភិបាលប្រកាសអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដាធ្វើចត្តាឡីស័ក (Video Inside)
និតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ត្រូវបានប្រកាសដាស់ឲ្យប្រើប្រាស់ហើយ។ និតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តា ឡីស័កនេះ បានប្រកាសចេញតាមសេចក្តីសម្រេចមួយរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០តុលាឆ្នាំ២០២១ ។ សេចក្តីសម្រេចប្រកាសអនុវត្តនិតិវិធីនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាទើបបានកែតម្រូវរយៈពេលធ្វើចត្តាឡី ស័កសម្រាប់អ្នកដំណើរនានាចេញចួលក្នុងប្រទេសកម្ពុជា។
គោលការណ៍កែតម្រូវការធ្វើចត្តាឡីស័កថ្មីដែលចាប់អនុវត្តតាំងពីថ្ងៃទី១៨តុលាឆ្នាំ២០២១ បានកំណត់លើមន្រ្តី រាជការដែលវិលត្រឡប់មកពីបំពេញបេសកកម្ម, លើមន្រ្តីទូតបរទេស, មន្រ្តីអង្គការអន្តរជាតិ និងវិនិយោគិន ណាដែលបានចាក់វ៉ាក់សាំងហើយ គឺនឹងតម្រូវការធ្វើចត្តាឡីស័ករយៈពេលតែ៣ថ្ងៃទេ ។ ចំណែកប្រជាជន សាមញ្ញឬជនបរទេសណា ដែលបានចាក់វ៉ាក់សាំងហើយ នឹងតម្រូវធ្វើចក្តាឡីស័ករយៈ៧ថ្ងៃ។ ដោយឡែក អ្នកដែលមិនទាន់បានចាក់វាក់សាំងឬចាក់មិនទាន់គ្រប់ដូស នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕