៩ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតកើនជាង៩ម៉ឺននាក់ (Video Inside)
ពលរដ្ឋចំនួន៨ពាន់៩៦៧នាក់នាក់បានមកចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងថ្ងៃទី៩នៃការពិនិត្យបញ្ជីឈ្មោះ ដែល នាំឲ្យចំនួនតួលេខបានកើនដល់ជាង៩ម៉ឺននាក់ហើយ។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ដែលមានរយ:ពេល៥០ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃ ទី៣០ខែវិច្ឆិកា ដោយគិតទាំងថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ។
យោងតាមគណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត, រយៈពេល៩ថ្ងៃកន្លងមកនេះ លទ្ធ ផលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះប្រជាពលរដ្ឋ ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩ម៉ឺន ៨ពាន់៧២៧នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៥ម៉ឺន៨ពាន់៧៦៧នាក់, អ្នក ដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ២ម៉ឺន៦ពាន់៦៥នាក់និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ ថ្មីសរុប មានចំនួន ៣ម៉ឺន៣០២នាក់៕