ជប៉ុនផ្តល់ប្រាក់កម្ចី៥៨លានដុល្លារពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ខេត្តសៀមរាប (Video Inside)

ជប៉ុនបានចុះកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចី ៥៨លានដុល្លារដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ខេត្តសៀមរាប។ ពិធីចុះហត្ថលេខានោះគឺបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ រវាង អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹង ប្រធានទី ភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា (JICA) គឺលោកស្រី កាម៉េ ហារូកូ តាមប្រព័ន្ធ Video ។

កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមនេះគឺ សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ចំនួន ៦ពាន់៣៣៦លានយ៉េនជប៉ុន ដែលស្មើប្រមាណ៥៨លាន ដុល្លារអាមេរិក។

គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹក ពីបឹងទន្លេសាប។ គម្រោងនេះ នឹងមានការសាងសង់ប្រព័ន្ធ បណ្តាញ-ស្ថានីយបូមទឹក, ការសាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។

គម្រោងនេះនឹងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋទូទាំង ក្រុងសៀមរាបទាំងមូល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner