គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃនេះ (Video Inside)
ការបង្ក្រាបលើសកម្មភាពល្មើសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមិនបានឃាត់ឬផាកពិន័យលើបុគ្គលណា ម្នាក់ឡើយ។ មន្ត្រីគណៈកម្មការអន្តរក្រ សួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងបញ្ជាក់ជានៅថ្ងៃទី២១តុលានេះថា សមត្ថកិច្ចគ្រាន់តែអប់រំការពាក់ម៉ាសលើមនុស្សចំនួន២៧៦ នាក់ និង ផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិ យុទ្ធពាក់ព័ន្ធជួនប្រជាពលរដ្ឋសរុបចំនួន៥៤៦ ទីតាំង ក្នុងនោះរួម មានមនុស្សចំនួន៦ពាន់៣០៤នាក់។
រាជរដ្ឋាភិបាលកម្ពុជា នាវេលាចុងក្រោយនេះ បានបន្ធូរបន្ថយការរឹតបន្តឹងតាមកន្លែងខ្លះជាបណ្តើរ ក្នុងនោះរួម មានទីតាំងអាហារដ្ឋានដែលមានអនាម័យនិងកន្លែងដទៃទៀតខ្លះ ក៏ដូចជាការជួបជុំគ្នាដោយ បានអនុញ្ញាតឲ្យមា នមនុស្សចូលរួម ចំនួន៥០នាក់ផងនោះដែរ៕