៩ខែដើមឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាជិត៤០ម៉ឺនដុល្លារ (Video Inside)

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជនបានសរុបជិត៤០ម៉ឺនដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាថ្ងៃទី២១ ខែតុលា បញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ មូលនិធិបុប្ផាកម្ពុជាទទួលបានការបរិច្ចាគជាទឹកប្រាក់ពីសប្បុរសជនចំនួន ៣៨ម៉ឺន១ពាន់ ៤៦៥ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៥ពាន់៣២៥លាន និង៦៥ម៉ឺន៤ពាន់៦០០ រៀល ។ មូលនិធិគន្ធបុប្ផា គឺជាមូលនិធិមួយដែលជួយទ្រទ្រង់លើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆាដែលត្រូវការប្រាក់ចំណាយច្រើនសិបលាន

ដុល្លារក្នុងមួយឆ្នាំៗដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។ មន្ទីរពេទ្យគន្ធបុប្ឆា ដែលធ្លាប់ចំណាយយ៉ាង ហោច៥០លានដុល្លារក្នុងមួយឆ្នាំនោះ, កាលពីឆ្នាំ២០២០កន្លងមក បានទទួលវិភាគ ទានតែជាង២០លាន ដុល្លារតែប៉ុណ្ណោះ ដោយសារតែកម្ពុជានិងពិភពលោកបានរងនឹងវិបត្តិកូវីដ១៩។ ក្នុងឆ្នាំ ២០២០ កន្លងមកនេះ មន្ទីពេទ្យគន្ធបុប្ផា បានជួយព្យាបាលកុមារចំនួនជិត៦៤ម៉ឺននាក់ ។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យកុមារជាអនាគតរបស់កម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner