រយៈពេល៤ខែរកមាសបានជាង៧៤៧គីឡូក្រាម (Video Inside)
អាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរី ចម្រាញ់មាសបានកើនដល់ជាង៧៤៧គីឡូក្រាមហើយ ក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានថ្លែងមុននេះ ថាគេមានផែនការ អាចផលិតមាសបានប្រមាណ៣តោន ក្នុងមួយ ឆ្នាំៗ សម្រាប់រយៈពេល៨ឆ្នាំ ដំបូង។
ប៉ុន្តែ អគ្គនាយកក្រសួង រ៉ែនិងថាមពល លោក អ៊ឹង ឌីប៊ូឡា បានប្រាប់មកបណ្ដាញព័ត៌មានក្នុង ស្រុកនៅថ្ងៃទី២១តុលាថាក្នុងរយៈពេលមួយឆ្នាំដំបូងគិតចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ ២០២២ ការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ក្នុងខេត្ត មណ្ឌលគិរី នឹងអាចចម្រាញ់បានត្រឹម២កណ្តក់សញ្ញា៥តោន។
លោកអ៊ឹង ឌីប៊ូឡា បានបញ្ជាក់ទៀតថាការ អាជីវ កម្មរ៉ែមាសគិតចាប់ពីថ្ងៃចាប់ផ្តើមដំបូងថ្ងៃទី២១ ខែមិថុនា រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការចម្រាញ់ រ៉ែមាស បានចំនួន ៧៤៧កណ្តក់សញ្ញា៣១គីឡូក្រាម៕