រដ្ឋាភិបាលអូស្ត្រាលីបើកច្រកព្រំដែនអន្តរជាតិវិញប៉ុន្តែតម្រូវបង្ហាញបណ្ណវ៉ាក់សាំងនិងវ៉ាក់សាំងទទួលស្គាល់ (Video Inside)
ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានប្រាប់ពលរដ្ឋនិងនិស្សិតខ្មែរជុំវិញការបើកដំណើរចេញចូលសា ឡើងវិញរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ប៉ុន្តែអ្នកធ្វើដំណើរចេញចូលប្រទេសអូស្ត្រាលីត្រូវមានបណ្ណចាក់វ៉ាក់សាំង ។
ប្រទេសអូស្ត្រាលីគ្រោងនឹងបើកព្រំដែនអន្តរជាតិរបស់ខ្លួនចាប់ពីថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១។ ស្ថានទូតកម្ពុជាប្រចាំ ប្រទេសអូស្ត្រាលីបានប្រាប់ពលរដ្ឋនិងនិស្សិតខ្មែរថាអ្នកធ្វើដំណើរចេញចួល ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងពេញ លេញជាមួយនឹងការបំពេញលក្ខខណ្ឌខ្លះថែមទៀត។ អាជ្ញាធរអូស្ត្រាលីបានតម្រូវឲ្យបណ្ណវ៉ាក់សាំងនោះ ជាជា បណ្ណចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬភ្នាក់ងារដែលមានការទទួលស្គាល់ពីសាមីប្រទេសរបស់ខ្លួននិងត្រូវ មានលិខិតបកប្រែជាភាសាអង់គ្លេសមានការបញ្ជាក់ត្រឹមត្រូវ, ឈ្មោះក្នុងបណ្ណនិងថ្ងៃកំណើតត្រូវដូចគ្នានឹងក្នុង លិខិតឆ្លងដែន, ឈ្មោះវ៉ាក់សាំងដែលបានចាក់, ថ្ងៃចាក់វ៉ាក់សាំងតាមរយៈពេលដូសនីមួយៗនិងថ្ងៃដែលបាន ចាក់ពេញលេញ។
សេចក្តីជួនដំណឹងដដែលនៅបានបញ្ជាក់នូវប្រភេទវ៉ាក់សាំងនិងគម្លាតដូសដែលរដ្ឋបាល TGA អូស្ត្រាលី ទទួលស្គាល់ថែមទៀត។ វ៉ាក់សាំងដែលរដ្ឋបាលTGA អូស្ត្រាលី ទទួលស្គាល់ រួមមានវ៉ាក់សាំង AstraZeneca ប្រភេទ Vaxzevria, វ៉ាក់សាំង AstraZeneca ប្រភេទ CIVISHIELD, វ៉ាក់សាំង Pfizer/ Biontech Comirnaty, វ៉ាក់សាំង Moderna Spikevax, វ៉ាក់សាំង Sinovac, និងវ៉ាក់សាំង Janssen-Clag Covid Vaccine ។
ចំណែកវ៉ាក់សាំងដែលមិនមានរៀបរាប់ក្នុងសេចក្តីជួនដំណឹងនេះ ត្រូវរដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថាគេកំពុង ពិចារណានិងជួនដំណឹងពីការសម្រេចនៅពេលក្រោយ៕